ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
0

អតីតឧត្តមសេនីយ៍ប៉ូលិស ដែលធ្លាប់រងការដាក់វិន័យ ម្នាក់ ទទួលបានការតែងតាំងមុខតំណែងជា អនុរដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី

លោក អ៊ាវ ចំរើន អតីតនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ អត្តលេខ ០៣៦៤១ និងអតីតជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបានការតែងតាំងមុខតំណែងថ្មីជា អនុរដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី មានឋានៈជា « ឯកឧត្តម »ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៤៧ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ។

គួររម្លឹកជូនថា កាលនៅកាន់តំណែងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយមូលហេតុខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ គឺលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលគេដឹងថា ជាមន្ដ្រីប៉ូលិសម្នាក់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភនោះ ធ្លាប់ត្រូវបានក្រសួងមហាផ្ទៃ សម្រេចដាក់វិន័យក្រោមរូបភាព « ​​​​​​ព្រមានលើកទី១ » ដោយប្រកាសលេខ ៦៤៥៩ប្រ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ៕

 

 

 

Filed in: feature, ព័ត៌មានជាតិ

Leave a Reply

Submit Comment
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.