ឧកញ៉ា ចាប ហុងលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khang Seangly Development Co.,Ltd.និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលបានការផ្ដល់គោរមងារថ្មីជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣១ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ។
ឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុន BS Land and Home និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលបានការផ្ដល់គោរមងារថ្មីជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣២ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ។
គួរបញ្ជាក់ជូនថា លោក លី សេងឃាង ធ្លាប់ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨១៤/១០៧៩ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១០៤ និងលោក ចាប ហុងលី ធ្លាប់ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥១៥/៤៣៥ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ ៕