ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
0

ឧកញ៉ា ម្នាក់ ដែលជាទីប្រឹក្សានាយករដ្ឋមន្ដ្រី ទទួលបានការផ្ដល់គោរមងារថ្មីជា អ្នកឧកញ៉ា

ឧកញ៉ា លី ឃុនថៃ ដែលគេស្គាល់ថា ជាអ្នកគ្រប់គ្រងក្រុមហ៊ុន Alpha Group អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រធានសមាគមផលិតស្បែកជើងកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានភរិយា កាន់តំណែងជា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាសមាជិកាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា (BAKC)អត្តលេខ ១៦៥៨ ( មេធាវីសុំមិនប្រកបវិជ្ជាជីវៈ ) ផងនោះ ទទួលបានការផ្ដល់គោរមងារថ្មីជា​​ អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣០ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ។

គួរបញ្ជាក់ជូនថា លោក លី ឃុនថៃ ធ្លាប់ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១០/២៧៥ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០​ ៕

 

Filed in: feature, ព័ត៌មានជាតិ

Leave a Reply

Submit Comment
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.