ឧកញ៉ា សុទ្ធី ម៉ូនីកា នាយិកាក្រុមហ៊ុន Online និងឧកញ៉ា លឹម រស់ ដែលគេស្គាល់ថា ជាអភិបាលក្រុមហ៊ុន ING Holding និងក្រុមហ៊ុនជាច្រើនទៀត ដែលត្រូវជាភរិយា-ស្វាមីនឹងគ្នា ទទួលបានការផ្ដល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៥៩៥ និងលេខ នស/រកត/០៤២៣/៥៩៦ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ។
លោក លឹម រស់ ដែលជាអ្នកជំនួញដៃគូរកស៊ីជាមួយឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងឧកញ៉ា លឹម ប៊ុនសួរ ធ្លាប់ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦០១/២១៤ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០១ និងលោកស្រី សុទ្ធី ម៉ូនីកា ( ក្នុងព្រះរាជក្រឹត្យ ហៅលោកជំទាវ ) ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥១០/៣៦៣ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១០ ៕