លោក ផារ៉ា មង្គល ដែលគេស្គាល់ថា មានឈ្មោះ ជា សុផាភាសា នាយកខុទ្ទកាល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ( ដនស ) ត្រូវជាកូនប្រុសតែម្នាក់គត់របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ដនស ទទួលបានការតែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៥៦៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ពោលគឺមានឋានៈជា « ឯកឧត្តម » និងកាន់តំណែងធំនៅក្បែរឪពុក ជារដ្ឋមន្ដ្រី ហើយ ។
ឯកឧត្តម ផារ៉ា មង្គល ក៏ត្រូវជាកូនប្រសារបស់សពឯកឧត្តម តាវ សេងហួរ អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ( ភរិយារបស់ឯកឧត្តម គឺលោកជំទាវ តាវ ម៉ាឌីណា ) ផងដែរ ៕