ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
Comments Off on ឯតទគ្គបុគ្គល​កាន់​ឃ្លាំង​លុយ​បាន​យូរ​ !​ រក​ឃើញ​ឧត្តមមន្ដ្រី​ ដែល​កាន់​តំណែង​ជា​ អគ្គទេសាភិបាល​ធនាគារជាតិ​ នៃ​កម្ពុជា​ (​ NBC​ )​ បាន​យូរយារ​ជាងគេ​ក្នុង​ប្រវត្តិសាស្ដ្រ​ហើយ​ 🇰🇭

ឯតទគ្គបុគ្គល​កាន់​ឃ្លាំង​លុយ​បាន​យូរ​ !​ រក​ឃើញ​ឧត្តមមន្ដ្រី​ ដែល​កាន់​តំណែង​ជា​ អគ្គទេសាភិបាល​ធនាគារជាតិ​ នៃ​កម្ពុជា​ (​ NBC​ )​ បាន​យូរយារ​ជាងគេ​ក្នុង​ប្រវត្តិសាស្ដ្រ​ហើយ​ 🇰🇭

ចាប់តាំងពីការ​បង្កើត​ធនាគារជាតិ​ នៃ​កម្ពុជា​ (​ National​ Bank​ of​ Cambodia-NBC​ )​ មក​ និង​នៅ​មុន​ពេល​របប​សង្គមរាស្ដ្រនិយម​ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១​ដួល​រលំ​ គឺ​សព​សម្ដេច​បវរ​សេដ្ឋា​ សឺ​ន​ សាន​ ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​អ្នក​កាន់​តំណែង​ជា​ អគ្គទេសាភិបាល​ធនាគារជាតិ​ នៃ​កម្ពុជា​ បាន​យូរ​តែ​ម្នាក់ឯង​រហូត​ដល់​រយៈពេល​១៤​ឆ្នាំ​ (​ ១៩៥៥-១៩៦៩​ )​ ។​

​ឈាន​ចូល​មក​ដល់​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ ទី​២​ (​ ឆ្នាំ​១៩៩៣​ ដល់​បច្ចុប្បន្ន​ )​ គឺ​ឯកឧត្តម​ ជា​ ចាន់​តូ​ ត្រូវ​បាន​ទទួលស្គាល់​ថា​ ជាប់​ជា​ឯតទគ្គបុគ្គល​ ជា​ឧត្តមមន្ដ្រី​កាន់​តំណែង​ជា​ អគ្គទេសាភិបាល​ធនាគារជាតិ​ នៃ​កម្ពុជា​ បាន​យូរ​ជាងគេ​បង្អស់​រហូត​ដល់​២៥​ឆ្នាំ​ (​ ចូល​កាន់​តំណែង​នា​អំឡុង​ឆ្នាំ​១៩៩៨​ តាំងពី​នៅ​មាន​អាយុ​៤៧​ឆ្នាំ​ )​ ។​

​ឯកឧត្តម​ ជា​ ចាន់​តូ​ ទទួល​បានការ​តែងតាំង​ជា​ អគ្គទេសាភិបាល​ធនាគារជាតិ​ នៃ​កម្ពុជា​ ជា​ថ្មី​ មាន​ឋានៈ​ស្មើ​ ទេស​រដ្ឋមន្ដ្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៥១៩/៦៤២​ ចុះ​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៩​ ។

នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ កូនស្រី​របស់​ឯកឧត្តម​ ជា​ ចាន់​តូ​ គឺ​លោក​ជំទាវ​ ជា​ សិរី​ អាយុ​៤២​ឆ្នាំ​ ក៏​ទទួល​បានការ​តែងតាំង​ និង​ផ្ដល់​ឋានៈ​ជា​ អគ្គទេសាភិបាល​រង​ធនាគារជាតិ​ នៃ​កម្ពុជា​ មាន​ឋានៈ​ស្មើ​ រដ្ឋមន្ដ្រី​ ផង​ដែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត/០៣២៣/៣៦៧​ ចុះ​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០២៣​ ៕​

Filed in: feature, ព័ត៌មានជាតិ
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.