ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
Comments Off on តើ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​ «​ យាយ​ភូ​ »​ ឡើង​ងារ​ជា​ អ្នកឧកញ៉ា​ ហើយ​ឬ​ និង​ឡើង​តាំងពី​ពេល​ណា​ ?

តើ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​ «​ យាយ​ភូ​ »​ ឡើង​ងារ​ជា​ អ្នកឧកញ៉ា​ ហើយ​ឬ​ និង​ឡើង​តាំងពី​ពេល​ណា​ ?

កាលពី​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មីៗ​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សរសេរ​លិខិតផ្លូវការ​មួយ​ច្បាប់​ផ្ញើ​ជូន​ អ្នកឧកញ៉ា​ ជឹ​ង​ សុភាព​ និង​ស្វាមី​ ក្នុង​ន័យ​សម្ដែង​នូវ​ការថ្លែងអំណរគុណ​ចំពោះ​អ្នកឧកញ៉ា​ និង​ស្វាមី​ ដែល​បាន
ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៥០០​ ០០០​ (​ប្រាំ​រយ​ពាន់​)​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ថត​ភាពយន្ដ​ភាគ​រឿង​ «​ កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​ »​ ។

​អនុលោម​តាម​ស្មារតី​លិខិតផ្លូវការ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខាងលើ​នេះ​ គឺ​បាន​ចង្អុលបង្ហាញ​ឲ្យ​ឃើញ​ថា​ ឧកញ៉ា​ ជឹ​ង​ សុភាព​ ទទួល​បាន​គោរមងារ​ជា​ អ្នកឧកញ៉ា​ រួច​ទៅ​ហើយ​ ។​

​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ (​ DTN7.Com​ )​ មិន​ទាន់​បានឃើញ​ឯកសារ​ព្រះរាជក្រឹត្យ​ណាមួយ​ ដែល​ផ្ដល់​គោរមងារ​ជា​ អ្នកឧកញ៉ា​ ជូន​ឧកញ៉ា​ ជឹ​ង​ សុភាព​ នៅឡើយ​ ឬ​ក៏​មាន​រួច​ទៅ​ហើយ​ ប៉ុន្តែ​សារព័ត៌មាន​ ដើម​ត្នោត​ មិន​ទាន់​បានឃើញ​ ?

​លោក​ជំទាវ​ ជឹ​ង​ សុភាព​ អនុប្រធាន​កាកបាទក្រហមកម្ពុជា​ (​ CRC​ )​ ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ សមាជិក​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ដែល​គេ​ស្គាល់​ថា​ ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​នាយក​រដ្ឋមន្ដ្រី​ ទទួល​បានការ​តែងតាំង​គោរមងារ​ជា​ ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/១១០៦/៤៤៣​ ចុះ​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៦​ ។

​វចនានុក្រម​ខ្មែរ​ ដែល​រៀបរៀង​ដោយ​សម្ដេចព្រះសង្ឃរាជ​ ជួន​ ណាត​ បាន​ធ្វើការ​ចាត់​ចំណាត់ថ្នាក់​ ឧកញ៉ា​ តាម​លំដាប់ថ្នាក់​ស័ក្ដិធំ​តូច​ ដូច​ជា​ លោកអ្នកឧកញ៉ា​,​ អ្នកឧកញ៉ា​ និង​ឧកញ៉ា ​។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ ប្រសិនបើ​មាន​ករណី​ប្រើប្រាស់​ ឬ​ហៅ​គោរមងារ​ ឧកញ៉ា​ ខុសឆ្គង​ តាម​បែប​អនាធិបតេយ្យ​ ឬ​តាម​ទំនើងចិត្ត​ គឺជា​ការ​ប្រមាថ​ ឬ​មិន​ផ្ដល់​តម្លៃ​ចំពោះ​ព្រះរាជក្រឹត្យ​ ដែល​ត្រាស់​បង្គាប់​តែងតាំង​ ឬ​ផ្ដល់​គោរមងារ​បុគ្គល​ណា​ម្នាក់​ដោយ​ព្រះករុណា​ព្រះមហាក្សត្រ​ ជាទី​សក្ការៈ​យ៉ាង​គឃ្លើន​បំផុត ​៕​

Filed in: feature, ព័ត៌មានជាតិ
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.