ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
Comments Off on ឈ្វេងយល់​អំពី​ឋានន្តរស័ក្ដិ​ និង​មុខ​តំណែង​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​និ​ត​ កូនប្រុស​នាយក​រដ្ឋមន្ដ្រី​ ពាក់ព័ន្ធ​នឹង​វិស័យ​ការពារ​ជាតិ​ ក្នុង​រយៈពេល​១១​ឆ្នាំ​ចុង​ក្រោយ​

ឈ្វេងយល់​អំពី​ឋានន្តរស័ក្ដិ​ និង​មុខ​តំណែង​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​និ​ត​ កូនប្រុស​នាយក​រដ្ឋមន្ដ្រី​ ពាក់ព័ន្ធ​នឹង​វិស័យ​ការពារ​ជាតិ​ ក្នុង​រយៈពេល​១១​ឆ្នាំ​ចុង​ក្រោយ​

លោក​ ហ៊ុន​ ម៉ា​និ​ត​ នាយទាហាន​ នៃ​កង​យោធពលខេមរភូមិន្ទ​ ក្រសួងការពារជាតិ​ អត្តលេខ​ ០៧៥៥៥៥​ នាយករង​ នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ នៃ​អគ្គ​បញ្ជាការដ្ឋាន​ ដែល​ត្រូវជា​កូនប្រុស​ទី​២​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ត្រូវជា​ប្អូនប្រុស​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​ នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្ដិ​ ថ្នាក់​វរសេនីយ៍ឯក​ (​ ស័ក្ដិ​៥​ )​ តាំងពី​នៅ​មាន​អាយុ​៣០​ឆ្នាំ​ ដោយ​អនុក្រឹត្យ​លេខ​ ៤៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១២​ ។

​លោក​វរសេនីយ៍ឯក​ ហ៊ុន​ ម៉ា​និ​ត​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្ដិ​ ថ្នាក់​ឧត្តមសេនីយ៍ត្រី​ (​ ផ្កាយ​១​ )​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៦១៣/៦៤៩​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។

​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ុន​ ម៉ា​និ​ត​ ទទួល​បានការ​តែងតាំង​ជា​ នាយករង​ខុ​ទ្ទ​កា​ល៍យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​ អគ្គនាយក​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៩១៣/៩១៤​ ចុះ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ពោល​គឺ​ចាប់ផ្ដើម​ឡើង​ឋានៈ​ជា​ «​ ឯកឧត្តម​ »​ ។

​ឯកឧត្តម​ ឧត្តមសេនីយ៍ត្រី​ ហ៊ុន​ ម៉ា​និ​ត​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្ដិ​ ឧត្តមសេនីយ៍ទោ​ (​ ផ្កាយ​២​ )​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៥១៥/៤០០​ ចុះ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ។

​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​និ​ត​ ទទួល​បានការ​តែងតាំង​ជា​ នាយក​ នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ នៃ​អគ្គ​បញ្ជាការដ្ឋាន​ ដោយ​អនុក្រឹត្យ​លេខ​ ៩៩៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។

​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​និ​ត​ ទទួល​បានការ​តែងតាំង​ជា​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ នៃ​ក្រសួងការពារជាតិ​ នា​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៧​ ។

ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​និ​ត​ ក្នុង​មុខ​តំណែង​ជា​ នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ដ្រី​ ទទួល​បានការ​ដំឡើង​ឋានៈស្មើ​ រដ្ឋលេខាធិការ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៩១៧/៦៩៦​ ចុះ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​និ​ត​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្ដិ​ ឧត្តមសេនីយ៍ឯក​ (​ ផ្កាយ​៣​ )​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/១០១៧/៧០១​ ចុះ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៧​ ។

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​និ​ត​ ក្នុង​មុខ​តំណែង​ជា​ នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ដ្រី​ ទទួល​បានការ​ដំឡើង​ឋានៈ​ស្មើ​ រដ្ឋមន្ដ្រី​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/១២២២/១៥២៧​ ចុះ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២២​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​និ​ត​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ជា​ មេបញ្ជាការ​រង​ នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​អនុក្រឹត្យ​លេខ​ ២៧៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣​ ពោល​គឺ​នៅ​ពេល​មាន​អាយុ​៤១​ឆ្នាំ​ ៕

Filed in: feature, ព័ត៌មានជាតិ
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.