ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ដែលដល់អាយុចូលនិវត្តន៍ ទទួលបានការអនុញ្ញាតឲ្យនៅបន្តការងាររយៈពេល ១ (មួយ) ឆ្នាំទៀត ចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៤៥៨ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។
គួរបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ គឺឯកឧត្តម សេង ស៊ីវុត្ថា ឧត្តមចៅក្រម ថ្នាក់ទី១ ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ( អតីតអនុប្រធាន និងទទួលបានការតែងតាំងជា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២១/៤០៩ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ) មានអាយុគម្រប់៦០ឆ្នាំ ឈានចូល៦១ឆ្នាំ ៕