ឯកឧត្តម យឹម លាង ក្នុងមុខតំណែងជាទីប្រឹក្សា និងជានាយករងខុទ្ទកាល័យសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៤ ទទួលបានការដំឡើងឋានៈស្មើ ទេសរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៤២៥ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ។
គួរបញ្ជាក់ជូនថា ឯកឧត្តម យឹម លាង ដែលត្រូវជាកូនប្រុសរបស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី ទទួលបន្ទុកប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រៅពីមានតំណែងជា ទីប្រឹក្សា និងជានាយករងខុទ្ទកាល័យប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ជានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ( ឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ឯក ) ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ អត្តលេខ ៨៨០០៧ ( ក្រោយផ្ទេរក្របខ័ណ្ឌមកពីក្របខ័ណ្ឌនាយទាហានថ្នាក់ឧត្តមសេនីយ៍ ) ម្នាក់ផងដែរ និងទទួលបានការតែងតាំងមុខតំណែងជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ ៣៥១អនក្រ.តត ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ៕