ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
Comments Off on អ្នកជំនួញ​សញ្ជាតិ​ចិន​ ដំបូង​គេ​ ដែល​ទទួល​បាន​ងារ​ជា​ ឧកញ៉ា​ ក្រោយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​

អ្នកជំនួញ​សញ្ជាតិ​ចិន​ ដំបូង​គេ​ ដែល​ទទួល​បាន​ងារ​ជា​ ឧកញ៉ា​ ក្រោយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​

​អ្នកជំនួញ​សញ្ជាតិ​ចិន​ ម្នាក់​ អាយុ​៧២​ឆ្នាំ​ គឺ​លោក​ កុក​ វិញ​ (​ Kwok​ Wing​ )​ ដែល​បាន​ចូល​មក​ដាក់​ទុន​វិនិយោគ​បង្កើត​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ Tack​ Fat​ Garment​ Factory​ នៅ​ប្រទេស​កម្ពុជា​ នា​អំឡុង​ឆ្នាំ​១៩៩៥-១៩៩៦​ ទទួល​បានការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ តាម​សញ្ជាតូបនីយកម្ម​ តាំងពី​នៅ​មាន​អាយុ​៥១​ឆ្នាំ​មក​ម្ល៉េះ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០១០១/០២១​ ចុះ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០០១​ ។

​រយៈពេល​ប្រមាណ​ជាង​មួ​យស​ប្ដា​ហ៍​ក្រោយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​រួច​មក​ លោក​ កុក​ វិញ​ ក៏​ទទួល​បានការ​តែងតាំង​គោរមងារ​ជា​ ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០២០១/០៣៣​ ចុះ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០០១​ ពោល​គឺ​បាន​ក្លាយជា​អ្នកជំនួញ​សញ្ជាតិ​ចិន​ មុន​ដំបូង​គេ​ ដែល​ទទួល​បាន​គោរមងារ​ជា​ ឧកញ៉ា​ បន្ទាប់​ពី​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ នៅ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​ពីរ​ ៕

Filed in: feature, ព័ត៌មានជាតិ
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.