ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
Comments Off on សំណូមពរ​របស់​មន្ដ្រី​ ! សូម​ឯកឧត្តម​ លី​ ណា​រុន​ មាន​វិធានការ​ «​ ប្រឆាំង​ »​ ដោយ​កុំ​ចូលរួម​ «​ ​​​​​​​​ប្រថាប់ត្រា​ » អំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ​

សំណូមពរ​របស់​មន្ដ្រី​ ! សូម​ឯកឧត្តម​ លី​ ណា​រុន​ មាន​វិធានការ​ «​ ប្រឆាំង​ »​ ដោយ​កុំ​ចូលរួម​ «​ ​​​​​​​​ប្រថាប់ត្រា​ » អំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ​

​ ​ឯកឧត្តម​ លី​ ណា​រុន​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ (​ មាន​ឋានៈ​ស្មើ​ រដ្ឋមន្ដ្រី​ )​ មួយ​រូប​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​បន្ថែម​ជា​ រដ្ឋលេខាធិការ​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៣២៣/៣៩៧​ ចុះ​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០២៣​ ខណៈ​ការ​តែងតាំង​មុខ​តំណែង​បន្ថែម​ជូន​ឯកឧត្តម​ លី​ ណា​រុន​ នេះ​ គឺ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​មាន​ឋានៈ​ជា​ រដ្ឋលេខាធិការ​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ចំនួន​ពីរ​នាក់​ជា​សាច់ញាតិ​ ក្រុម​គ្រួសារ​របស់​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ ត្រូវ​បាន​មន្ដ្រីរាជការ​ក្រោម​ឱវាទ​ ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដាក់​ពាក្យ​ប្ដឹង​ចោទប្រកាន់​ពី​បទ​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (​ ACU​ )​ នា​ពេល​កន្លង​ទៅ​ថ្មីៗ​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ក្រុម​មន្ដ្រីរាជការ​បម្រើ​ការងារ​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ បាន​ដាក់​ពាក្យបណ្ដឹង​គោរព​ជូន​ឯកឧត្តម​ កិត្តិ​នីតិកោសល​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ដ្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​ប្ដឹង​សុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​ទៅ​លើ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​របស់​ឯកឧត្តម​ ភួង​ សោភា​ និង​ឯកឧត្តម​ អ៊ុ​ក​ ពញ្ញា​ ដែល​ជា​រដ្ឋលេខាធិការ​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ព្រមទាំង​បក្ខពួក​នៅ​ក្នុង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ខណៈ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​យ៉ាងណាៗ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (​ ACU​ )​ នៅឡើយ​ទេ​ ។

​ ​ថ្លែង​រៀបរាប់​តាម​រយៈ​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ (​ DTN7.Com​ )​ ក្រុម​មន្ដ្រីរាជការ​បម្រើ​ការងារ​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ដែល​ជា​ម្ចាស់​ពាក្យ​បណ្ដឹងសុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ទាំងនោះ​ បាន​ធ្វើ​សំណូមពរ​ចំពោះ​ឯកឧត្តម​ លី​ ណា​រុន​ សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ជា​រដ្ឋលេខាធិការ​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ មេត្តា​មាន​វិធានការ​ «​ ប្រឆាំង​ »​ ដោយ​កុំ​ចូលរួម​ «​ ប្រថាប់ត្រា​ »​ អំពើ​ពុក​រលួយ​នៅ​ក្នុង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ដើម្បី​ពង្រឹង​ និង​បង្កើន​គុណភាព​ ប្រសិទ្ធភាព​ នៃ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍ជនបទ​ ព្រមទាំង​រក្សា​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍ជនបទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ ៕​

Filed in: feature, ព័ត៌មានជាតិ
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.