ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
Comments Off on បន្ថែម​មុខ​តំណែង​ ! សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ម្នាក់​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ជា​ រដ្ឋលេខាធិការ​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​

បន្ថែម​មុខ​តំណែង​ ! សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ម្នាក់​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ជា​ រដ្ឋលេខាធិការ​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​

ឯកឧត្តម លី ណារុន សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ទទួលបានការតែងតាំងមុខតំណែងជា រដ្ឋលេខាធិការ​​ នៃក្រសួងអភិវឌ្ឍន៍ជនបទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៣២៣/៣៩៧​ ចុះ​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០២៣​ ។

​គួរ​បញ្ជាក់​ជូន​ថា​ ឯកឧត្តម​ លី​ ណា​រុន​ ទទួល​បានការ​តែងតាំង​ជា​ សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ (​ មាន​ឋានៈ​ស្មើ​ រដ្ឋមន្ដ្រី​ )​ ជ្រើសតាំង​ដោយ​ព្រឹទ្ធសភា​ តាំងពី​អំឡុង​ឆ្នាំ​២០១៤​មក​ម្ល៉េះ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៩១៤/១១០១​ ចុះ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៤​ និង​ត្រូវ​បាន​តែងតាំង​បន្ត​អាណត្តិ​ជា​ហូរហែ​រហូត​មក​ទល់​បច្ចុប្បន្ន​ (​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៧១៥/៦៨៥​ ចុះ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​ និង​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៧២០/៧៣០​ ចុះ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២០​ )​ ៕​

 

 

Filed in: feature, ព័ត៌មានជាតិ
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.