ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
Comments Off on ជួលមួយទំហឹង ! ក្រុមហ៊ុន សុខា អូតែល របស់ឧកញ៉ា សុខ គង់ ទទួលបានសិទ្ធិជួលពីរាជរដ្ឋាភិបាលកម្ពុជា​ នូវផ្ទៃដីជាង១ម៉ឺនហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស «​​​ បូកគោ »

ជួលមួយទំហឹង ! ក្រុមហ៊ុន សុខា អូតែល របស់ឧកញ៉ា សុខ គង់ ទទួលបានសិទ្ធិជួលពីរាជរដ្ឋាភិបាលកម្ពុជា​ នូវផ្ទៃដីជាង១ម៉ឺនហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស «​​​ បូកគោ »

រាជរដ្ឋាភិបាលកម្ពុជា​  បានសម្រេចកំណត់ផ្ទៃដីទំហំ ១១ ១៧៧ហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស « បូកគោ » នៃភូមិសាស្ដ្រខេត្តកំពត និងខេត្តព្រះសីហនុ ជាតំបន់ប្រើប្រាស់ដោយចីរភាព និងធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ ព្រមទាំងអនុញ្ញាតឲ្យក្រុមហ៊ុន សុខា អូតែល ធ្វើការអភិវឌ្ឍន៍ទីតាំងដីធ្លីនេះ ស្របតាមកិច្ចសន្យាស្ដីពីការជួលដីសម្រាប់គម្រោងអភិវឌ្ឍន៍ឧទ្យានជាតិព្រះមុនីវង្ស « បូកគោ » ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៧ ដោយអនុក្រឹត្យលេខ ១៥៨អនក្រ.បក ចុះថ្ងៃទី០៤​ ខែសីហា ឆ្នាំ២០២២

មិនទាន់បានដឹងជាក់លាក់អំពីរយៈពេលជួល និងតម្លៃឈ្នួលដីទំហំជាង១ម៉ឺនហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស « បូកគោ »​ នៃភូមិសាស្ដ្រក្រុងបូកគោ ខេត្តកំពត និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន សុខា អូតែល របស់ឧកញ៉ា សុខ គង់ នោះនៅឡើយទេ ៕

Filed in: feature, ព័ត៌មានជាតិ
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.