ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
Comments Off on អ្នកជំនួញសញ្ជាតិឥណ្ឌូនេស៊ី ដំបូងគេដែលទទួលបានងារជា ឧកញ៉ា ក្រោយទទួលបានសញ្ជាតិខ្មែរ

អ្នកជំនួញសញ្ជាតិឥណ្ឌូនេស៊ី ដំបូងគេដែលទទួលបានងារជា ឧកញ៉ា ក្រោយទទួលបានសញ្ជាតិខ្មែរ

អ្នកជំនួញសញ្ជាតិឥណ្ឌូនេស៊ី ម្នាក់ អាយុ៧០ឆ្នាំ គឺលោក តូនី តាន់ឌីហ្សូណូ ( Tony Tandijono ) ទទួលបានការផ្ដល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម តាំងពីនៅមានអាយុ៤៧ឆ្នាំមកម៉្លេះ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១០០/១៩៨ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០០ ។

រយៈពេលប្រមាណពីរខែក្រោយទទួលបានការផ្ដល់សញ្ជាតិខ្មែររួចមក លោក តូនី តាន់ឌីហ្សូណូ​​ ( Tony Tandijono ) ក៏ទទួលបានការផ្ដល់គោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១០១/០១២ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០០១ ពោលគឺបានក្លាយជាអ្នកជំនួញឥណ្ឌូនេស៊ី មុនដំបូងគេដែលទទួលបានគោរមងារជា​​​ ឧកញ៉ា បន្ទាប់ពីទទួលបានសញ្ជាតិខ្មែរ​ ៕

 

 

Filed in: feature, ព័ត៌មានជាតិ
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.