លោក យឿង ថេគឿង ( Duong The Cuong ) ជនជាតិ-សញ្ជាតិវៀតណាម កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៥១ ដែលគេស្គាល់ថា ជាឪពុករបស់ឧកញ៉ា ថោង សារ៉ាត់ ទើបទទួលបានសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ជាចង្កោមគ្រួសារជាមួយភរិយារបស់លោក គឺលោកស្រី Tran Thi Loc ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧២២/៧១៩ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ និងប្ដូរឈ្មោះជា ថោង ចំរើន ( Thorng Chamreun ) ខណៈដើម្បីទទួលបានសញ្ជាតិខ្មែរ នេះ លោក Duong The Cuong បានប្រកាសដាក់ទីកន្លែងកំណើត នៅខេត្តឡាងសឺន ( Lang Son ) សាធារណរដ្ឋសង្គមនិយមវៀតណាម ។
ដោយឡែក នៅក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លេខ 011389693 របស់លោក ថោង ចំរើន ដែលប្រើប្រាស់នៅប្រទេសកម្ពុជា យូរមកហើយនោះ បានប្រកាសដាក់ទីកន្លែងកំណើត នៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសកម្ពុជា ។
ដូច្នេះ ពិតជាអច្ឆរិយៈណាស់ ដែលលោក Duong The Cuong សញ្ជាតិវៀតណាម ទទួលបានការផ្ដល់សញ្ជាតិខ្មែរ និងបានប្ដូរឈ្មោះជា ថោង ចំរើន ( Thorng Chamreun ) ត្រូវជាឪពុកឧកញ៉ា ថោង សារ៉ាត់ មានទីកន្លែងកំណើតពីរប្រទេស គឺនៅប្រទេសវៀតណាម ផង និងនៅប្រទេសកម្ពុជា ផង ( Sic! ) ៕