ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣
0

មូលលើសដើម ! ភរិយារបស់ឯកឧត្តម រដ្ឋលេខាធិការ ម្នាក់ ហៅ « រដ្ឋមន្ដ្រីស្រមោល » ត្រូវជាប្អូនថ្លៃឯកឧត្តម រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ នៅក្រសួងជាមួយគ្នា

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្ដលេខានៅលើព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៦២ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោកជំទាវ គង់ សុធីរី អតីតប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគេស្គាល់ថា ជាភរិយារបស់ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាអនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ។

ដូច្នេះ ក្រុមគ្រួសារសាច់ញាតិរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានតាមមកធ្វើមន្ដ្រីធំសឹង « មូលជុំគ្នា » នៅក្រសួងអភិវឌ្ឍន៍ជនបទ តែម្ដងហើយៗក៏ស័ក្ដិសមឲ្យមជ្ឈដ្ឋាននានាហៅក្រសួងអភិវឌ្ឍន៍ជនបទ ថាជា ក្រសួង « អភិវឌ្ឍន៍ក្រុមគ្រួសារបណ្ឌិតសភាចារ្យ អ៊ុក​ រ៉ាប៊ុន » ផងដែរ​ ( នេះមិនទាន់និយាយដល់ក្រុមគ្រួសារសាច់ញាតិរបស់ឯកឧត្តម រដ្ឋមន្ដ្រី តាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី-ខេត្ត នៅឡើយទេ ) រួមមានជាអាទិ៍ ៖

១-ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ដ្រី ( តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ) ។

២-ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ ( តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/១៧៧៧ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងធ្លាប់ទទួលបានការតែងតាំងជា អនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១១៩/០៩៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ) ត្រូវជាប្អូនថ្លៃឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ។

៣-ឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ( តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៩១ ចុះថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២០ ត្រូវជាកូនបង្កើតឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ។

៤-លោកជំទាវ គង់ សុធីរី ជាអនុរដ្ឋលេខាធិការ​ ( តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០១២៣/០៦២​ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ត្រូវជាភរិយាឯកឧត្តម ភួង សោភា ៕

Filed in: feature, ព័ត៌មានជាតិ

Leave a Reply

Submit Comment
  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471, 015 868 753 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.